ក្នុងរាជកាលព្រះបាទជ័យវ្ម័នទីពីរ ៖
មនោគមនៃសក្ការៈបូជា "ទេវរាជ - រាជា" មានវិធីផ្សំបញ្ចូលនឹងជំនឿ អូស្ត្រូអាស៊ីយ៉ាទិក មន - ខ្មែរ ក្នុងជំនឿនៃការគោរពមេបា បុព្វបុរស់ជាព្រះរាជា ទៅនឹងជំនឿលើអ្នកតារក្សាទឹកដី ជាមួយនឹងជំនឿដែលមិនសូវមានការផ្សព្វផ្សាយនៅប្រទេសឥណ្ឌៀគឺលទ្ធិតង់ទិកដែលជាសំយោគរវាងកម្លាំងអទិទេព និងមហិទ្ធិឬទ្ធិរបស់ព្រះរាជាភ្ជាប់គ្នានិងលក្ខណៈពិសេសនៃជំនឿលើសាសនា ព្រះឥសូរ ព្រះសិវៈ ។ អទិទេពសំខាន់នាសម័យនោះគឺ ព្រះឥសូរ ហើយនិមិត្តរូបនៃមហិទ្ធឬទ្ធិរបស់ព្រះឥសូរ គឺ "រូបរាជលិង្គ" ។ ហើយរាជលិង្គនេះបានទៅជានិមិត្តរូបនៃរាជអំណាច របស់ព្រះមហារាជដែលគ្រប់គ្រងរៀបចំសង្គម ខាងសតិ អារម្មណ៍ ស្មារតី និងខាងសម្ភារៈ ។
ប្រភព ៖ សៀវភៅ ប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជា "ទំព័រ៥៨" ។
No comments:
Post a Comment