Monday, June 1, 2020

នយោបាយខ្មែរ និងនយោបាយ ចិន - យួន ?

សួស្ដីជនរួមជាតិខ្មែរយើង !

បច្ចុប្បន្ន នយោបាយខ្មែរ គឺសម្បទាននយោបាយរក្សា អំណាច និងនយោបាយ ចិន - យួន ។ 
សុបិនឥណ្ឌូចិន ។ ការវិលទៅរកតុល្យភាពអំណាចរវាង ចិន - យួន ។
ទីមួយ/ ទិដ្ឋភាពប្រវត្តិសាស្ត្រ តើរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ជារបបស្របច្បាប់ដែលឬទេ ? ក្រោយថ្ងៃ៧ មករា ១៩៧៩ សម្ដេចសី ហនុ បានធ្វើដំណើរពីប៉េកាំង ទៅកាន់អង្គការសហប្រជាជាតិ ហើយសម្ដេចបានតំណាងឱ្យខ្មែរក្រហម ទាមទារឱ្យដកកងកម្លាំងបរទេសចេញពីទឹកដីខ្មែរ។ នៅខែកញ្ញា ឆ្នាំ១៩៧៩ នៅក្នុងអង្គមហាសន្និបាត អង្គការសហប្រជាជាតិ ។ ប្រទេសវៀតណាមបានប្រជែងយកសេចក្ដីទុកចិត្តរបស់គណៈប្រតិភូខ្មែរក្រហមដោយអះអាងថា ខ្លួនមិនតំណាងឱ្យនរណាម្នាក់នោះឡើយ។ អង្គមហាសន្និបាតបានបោះឆ្នោត៧១សម្លេង ទល់នឹង៣៥សម្លេង មានអនុប្បវាទ៣៤សម្លេង និងអវត្តមាន១២សម្លេង ដើម្បីគាំទ្រដំណោះស្រាយរបស់គណៈកម្មការផ្ដល់សេចក្ដីទុកចិត្ត ។ ដោយហេតុនេះហើយ អង្គការសហប្រជាជាតិ បានបន្តទទួលស្គាល់របបខ្មែរក្រហម ថាជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា។ បន្ទាប់ពីទទួលបានការគាំទ្រជំនួយពីប្រទេសចិន និងសហរដ្ឋអាមេរិក ព្រមទាំងអង្គការសហប្រជាជាតិបានទទួលស្គាល់តំណាងស្រប់ច្បាប់នៅអង្គការនេះ។ សូមមើល (បែន្នី វីដ្យូណូ, សាក្សីប្រវត្តិសាស្ត្រ, រេរាំក្នុងស្រមោល, សី ហនុ ខ្មែរក្រហម និងអង្គការសហប្រជាជាតិ ក្រោយសម័យប្រល័យពូជសាសន៍នៅកម្ពុជា)។ ដូច្នោះ កិច្ចព្រមព្រៀងឆ្នាំ ១៩៨២ សន្ធិសញ្ញា ឆ្នាំ១៩៨៣ និង សន្ធិសញ្ញាឆ្នាំ ១៩៨៥ គឺវិសមភាពកិច្ចព្រមព្រៀង និងសន្ធិសញ្ញា ។ មានន័យថា កម្ពុជា សម័យនោះថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ។ ហើយមិនមានភាពស្របច្បាប់ក្នុងប្រព័ន្ធអន្តរជាតិ ។ តើកិច្ចព្រមព្រៀងឆ្នាំ ១៩៨២ សន្ធិសញ្ញា ឆ្នាំ១៩៨៣ និង សន្ធិសញ្ញាឆ្នាំ ១៩៨៥ ត្រូវបំពេញបន្ថែមដែលឬទេ ? ចម្លើយ  គឺមិនត្រូវការបំពេញបន្ថែម ។ លើកលែងតែទិដ្ឋភាពនយោបាយ។ មានអំណាច មានអ្វីៗទាំងអស់ បើអស់អំណាច គឺអស់អ្វីៗទាំងអស់
ទីពីរ / នយោបាយ ចិន - យួន
នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៨៣ ប្រទេសចិន ស្នើឱ្យវៀតណាម ទទួលយកផែនការសន្តិភាព ដែលមានគោលការណ៍ប្រាំចំណុច។ ទីមួយ/ ប្រទេសវៀតណាមត្រូវសន្យាដកទ័ពចេញពីប្រទេសកម្ពុជា ដោយឥតលក្ខណ្ឌ។ ទីពីរ/ សហភាពសូវៀត ត្រូវឈប់គាំទ្រការឈ្លានពានកងទ័ពវៀតណាមមកលើទឹកដីខ្មែរ។ ទីបី/ បន្ទាប់ពីវៀតណាម និងកងទ័ព របស់គេចេញពីទឹកដីខ្មែរមួយចំនួន ចិននឹងធ្វើការចរចាជាមួយវៀតណាម ក្នុងគោលដៅឈានទៅរកប្រក្រតីកម្ម នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទីបួន/ នៅពេលដែលវៀតណាម ដកទ័ពចេញពីកម្ពុជាអស់ហើយ ប្រទេសកម្ពុជាត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង គឺជ្រើសរើសប្រព័ន្ធដឹកនាំសង្គម និងជ្រើសរើសរដ្ឋាភិបាលដែលគេចង់បាន។ ទីប្រាំ/ ប្រទេសចិន និងប្រទេសនានាទៀតក្នុងតំបន់ ត្រូវសន្យាថានឹងមិនចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ គឺត្រូវគោរព ឯករាជ្យ អព្យាក្រឹតភាពនៃប្រទេសនេះ ព្រមទាំងលក្ខន្តិកៈនៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធថែមទៀត។ សូមមើល (វ៉ាន់ ឌី កាអុន, សុបិន និងការពិត, ភាគ២) ទន្ទឹមនឹងនោះ គេត្រូវរៀបចំឱ្យមានការបោះឆ្នោតដោយសេរីក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។ ចំពោះវៀតណាមបានច្រានចោលនៃគោលការណ៍នេះ ដោយគេសង្កេតឃើញថាចិនពុំមាននិយាយពីការដកកងទ័ពខ្មែរក្រហមចេញផងដែរ។ សូមរំលឹកថាក្រោយពីវៀតណាមឈ្នះសង្គ្រាមលើសហរដ្ឋអាមេរិក លោកឡេ យ្វឹង (Le Duan) បានប្រែក្លាយប្រឆាំងប្រទេសចិន ហើយចូលលុកលុយកម្ពុជា។ វៀតណាមដើរតាមសហភាពសូវៀតបានបញ្ជូនកងទ័ពទៅកម្ពុជា ។ ដូច្នេះហើយទើបមានរឿងចិនវាយប្រហារវៀតណាម។ ជាដំបូងឡើយប្រទេសចិនបានគិតថាដោយសារតែលោក Brezhnev បានញុះញង់ទើបវៀតណាមបានឈ្លានពានកម្ពុជា ។ ក៏ប៉ុន្តែដោយសារវៀតណាមមានបំណងបង្កើតសហព័ន្ធឥណ្ឌូចិនមិនចង់ឱ្យប្រទេសឡាវ និងកម្ពុជាឯករាជ្យ វៀតណាមប្រឆាំងនឹងចិន ពីព្រោះចិនជាឧបសគ្គចំពោះការបង្កើតសហព័ន្ធឥណ្ឌូចិន ។ ទីបី/ នយោបាយ បស្ចិមប្រទេស នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៩០ លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក James Baker បានសុំឱ្យសមាជិកអចិន្ត្រៃយ៍ទាំងប្រាំ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រួមមាន៖ សហរដ្ឋអាមេរិក, អង់គ្លេស, បារាំង, ចិន និងសហភាពសូវៀត ធ្វើការកោះប្រជុំស្ដីពីបញ្ហានៃប្រទេសកម្ពុជា ។ ប្រទេសកម្ពុជា ក៏ថិតក្នុងរដ្ឋបរាជ័យ ដោយមិនអាចអនុវត្តការគ្រប់គ្រងទឹកដី និងប្រជាជនរបស់ខ្លួន និងមិនអាចការពារព្រំដែនជាតិរបស់ខ្លួនបានឡើយ។ ក្នុងដំណាក់កាលសង្គ្រាមត្រជាក់ កម្ពុជាធ្លាក់ចូលក្នុងភាពវឹកវរ, អនាធិបតេយ្យ, អំណាចស្ថិតនៅក្នុងកណ្តាប់ដៃក្រុមនីមួយៗ រហូតដល់ក្លាយជា សង្គ្រាមស៊ីវិល បង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា។ រហូតដល់២៣ តុលា ១៩៩១ (មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស) ។ ទីបួន/ នយោបាយប្រជែងអំណាចផ្ទៃក្នុងកម្ពុជា ។ ក្រោយបោះឆ្នោតឆ្នាំ១៩៩៣ ។ នៅខែកញ្ញា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញ ទើបនឹងបង្កើតថ្មី បានអនុម័តលើរដ្ឋធម្មនុញ្ញ ហើយសម្ដេចនរោត្ដមសី ហនុ បានឡើងគ្រងរាជ្យសម្បត្តិ ជាព្រះមហាក្សត្រ។ ដោយបានតែងតាំងព្រះអង្គម្ចាស់រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទីមួយ និងលោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីទីពីរ ។ បន្ទាប់មកកើតមានព្រឹត្តិការណ៍ នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ មានការផ្ទុះប្រដាប់អាវុធកើតមានឡើងនៅក្រុងភ្នំពេញ។ នេះជាការប្រជែងកម្លាំងគ្នារវាងកម្លាំងកុម្មុយនិស្ត (គាំទ្រដោយវៀតណាមពីអតីតកាល) និងកម្លាំងរាជានិយម។ ក្នុងន័យនេះ ការដកថយរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ គឺជាការបាត់ជញ្ជីងតុល្យភាពអំណាច និងភូមិសាស្ត្រនយោបាយមួយដ៏ធំ ។ ហេតុនេះហើយបានជាទីក្រុងវ៉ាស៊ីនតោន, ទីក្រុងប៉េកាំង, ព្រមទាំងអង្គការសហប្រជាជាតិ បាននាំគ្នាគាបសង្កត់គ្រប់បែបយ៉ាងទៅលើលោកហ៊ុន សែន ដើម្បីឱ្យព្រះអង្គម្ចាស់ រណឫទ្ធិ វិលត្រឡប់មកកម្ពុជាវិញ (សូមមើល វ៉ាន់ឌី កាអុន, ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា, ភាគ៣) ។ ការប្រជែងអំណាចនេះ មានការបង្កប់នៅឧបាយកលមួយពីខាងក្រោយខ្នង គឺជាការប្រកួតប្រជែងកម្លាំងភូមិសាស្ត្រនយោបាយ រវាងវៀតណាម និងចិន។ ការប្រជែងកម្លាំងគ្នារវាងប្រទេសសង្គមនិយមទាំងពីរនេះ សុទ្ធសឹងតែជាការតស៊ូដើម្បីអំណាច និងមហិច្ឆតានយោបាយវាតទីនិយមមកលើឥណ្ឌូចិន។ ទីប្រាំ/ ការពឹងអាស្រ័យលើសេដ្ឋកិច្ចចិន - យួន (ការនាំចូល បន្លែ, សាច់, គ្រឿងឧបភោគ ល...), ការគាំទ្រលើផ្នែកនយោបាយ ជាពិសេសប្រធានអាស៊ាន និងវេទិការតំបន់ ដូច្នោះ កម្ពុជាត្រូវការសម្លេងគាំទ្រពីវៀតណាម។ ចុះទម្រាំតែទទួលរងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ? សាកគិតមើល៍ ប្រសិនបើវៀតណាមបិទការនាំចូល វានឹងមានបញ្ហាអ្វីកើតឡើង ? ទំនិញអតិផរណា ។ ដូច្នោះ រឿងសន្ធិសញ្ញាបំពេញបន្ថែមថ្មីៗនេះ អាចជាទិដ្ឋភាពនយោបាយ ដើម្បីរក្សាអំណាច។ បច្ចុប្បន្ននេះបញ្ហាកម្ពុជាស្របនឹងការរះឡើងរបស់មហាអំណាចចិន និងការប្រកួតប្រជែងជើងឯកពិភពលោក ។ ការទទួលរងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ។ ធ្វើឱ្យកម្ពុជា រងឥទ្ធិពលនៃការប្រកួតប្រជែងទាំងអំណាចផ្ទៃក្នុងកម្ពុជា និងអ្នកឆ្ងាយ អ្នកជិតខាងឆ្លៀតឱកាស ស្វែងរកផលប្រយោជន៍ ។ ហើយប្រទេសជិតខាងទាំងនោះ ទទួលបានផលប្រយោជន៍ពីការសម្បទានដើម្បីរក្សាអំណាចនេះ ។ ការមិនរឹងមាំ កត្តា សេដ្ឋកិច្ច នយោបាយ យោធា និងភាពស្របច្បាប់ក្នុងប្រព័ន្ធអន្តរជាតិ ។ កម្ពុជា អាចឈានទៅរកពុកផុយនយោបាយ ។ សូមរំលឹកថា ចិន និងយួន បានបោះបង់កម្ពុជាចោលម្ដងហើយ អាចនឹងបោះបង់ម្ដងទៀតអនាគតដ៏ខ្លីខាងមុខនេះ ។ ខ្ញុំចែករំលែកគំនិតនេះ បើបងប្អូនខ្មែរគិតថា ត្រូវ ទទួលយក ខុសបោះចោល ខ្វះខាតជួយបំពេញ គំនិតរិះគន់ក្នុងន័យស្ថាបនា ខ្ញុំសប្បាយរីករាយនឹងទទួលយក កែលម្អ សូមអរគុណមិត្តអ្នកអានជាទីគោរព ពីខ្ញុំ #គីម រិទ្ធី ។
01/06/2020

Thursday, February 1, 2018

ទ្រឹស្ដីតុល្យភាពអំណាច

តុល្យភាពអំណាច!
គោលនយោបាយ "តុល្យភាពអំណាច" ដែលសហរដ្ឋអាម៉េរិកអនុវត្តទៅតាមភូមិសាស្ត្រ ក្នុងការថែរក្សាឋានៈជា “មហាអំណាចពិភពលោក” ។
-នៅក្នុងតំបន់នីមួយៗ អាម៉េរិកប្រើវិធីសាស្រ្តគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យដើម្បីរក្សាតុល្យភាពនៅក្នុងតំបន់នោះ (ឧទាហរណ៍៖ មជ្ឈឹមបូព៌ា...) ។ នៅអឺរ៉ុប អាម៉េរិកបានយកសហភាពអឺរ៉ុបជាកម្លាំងមួយផ្នែក ដើម្បីធ្វើឱ្យមានតុល្យភាពអំណាច និងរារាំងរុស្ស៊ី ក្នុងតំបន់។ នៅអាស៊ី ប៉ាស៊ីហ្វ្រិក អាម៉េរិក មានសម្ព័ន្ធអូស្ត្រាលី, ឥណ្ឌា និងជប៉ុន... ជាសម្ព័ន្ធភាពដើម្បីទប់ស្កាត់ប្រទេសចិន។


ដើម្បីទប់ទល់នឹងបទេសចិនសហរដ្ឋអាម៉េរិក បានប្រើសប្រាស់នៅឧបករណ៍អន្ទាក់ជាច្រើន៖
ទីមួយ/ អាម៉េរិកអាចកំណត់អន្ទាក់នយោបាយ, (ឧទាហរណ៍៖ វិបត្តហិរញ្ញវត្ថុឆ្នាំ១៩៩៧ នៅប្រទេសថៃ, ដូច្នោះអាម៉េរិកអាចដាក់ក្រុមវិនិយោគរបស់ខ្លួនចូលទៅបទេសចិនបង្កឱ្យមានភាពវឹកវរផ្ទៃក្នុងប្រទេសចិន តាមការសង្កេតថ្មីៗនេះ លោកម៉ាក្រុង និងលោកស្រីព្រីហ្ស៊ីត ម៉ាក្រុង បានដឹកដៃគ្នាទៅរកស៊ីនឹងចិន ថែមទាំងនាំអ្នកវិនិយោគមិនតិចពី៥០នាក់ទៅជាមួយផងដែរ។
ទីពីរ/ អាម៉េរិក ក៏នឹងអាចកំណត់អន្ទាក់សេដ្ឋកិច្ច បណ្តាលឱ្យកើតមានវិបត្ដិហិរញ្ញវត្ថុ (សង្គ្រាមហិរញ្ញវត្ថុ)របស់ចិនផងដែរ។
ទីបី/ អាម៉េរិក ក៏អាចកំណត់អន្ទាក់យោធា ដើម្បីឱ្យបទេសចិន ចូលប្រឡូកក្នុងសង្គ្រាមនៅតំបន់ក្តៅណាមួយជុំវិញប្រទេសចិន (ឧទាហរណ៍៖ សមុទ្ទចិនខាងត្បូង, ឥណ្ឌូចិន,...)។
ទីបួន/ អាម៉េរិក ក៏អាចដាក់អន្ទាក់ លើវិស័យទំនាក់ទំនងការទូត (ឧទាហរណ៍៖ ទំនាក់ទំនងដើម្បីបំបែកបំបាក់ សម័យសង្គ្រាមត្រជាក់ ប្រជែងក្នុងឧបទ្វីបឥណ្ឌូចិន, បង្ករជម្លោះ, បង្កើតសម្ព័ន្ធភាពប្រឆាំងចិនប្រជាមានិត) ទំនាក់ទំនងការទូត ស្ដីពីបញ្ហាសមុទ្ទចិនខាងត្បូង កើតមាននៅភាពតានតឹងជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ក្នុងករណីនេះ កម្ពុជា ក៏មានវត្តមានក្នុងនឹងដែរ។

ប្រភព; សៀវភៅ លោកបារ៉ាក់ អូប៉ាម៉ា និងលោកស្រីហីល ឡារីគ្លីនតុន





Friday, January 26, 2018

គំរូថ្មីនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនប្រជាមានិត

ការប្រកួតប្រជែងយុទ្ធសាស្ដ្ររវាងអាមេរិក និងចិនក្នុងសតវត្សរ៍ទី ២១ ដោយអនុវត្ត «គំរូប្រកួតប្រជែង» - នេះជាជម្រើសយុទ្ធសាស្រ្តដ៏សំខាន់ដែលប្រទេសទាំងពីរកំពុងនាំមុខ។ ការជ្រើសរើសគំរូប្រកួតប្រជែងមានន័យថាដាក់ទីតាំង "ផ្លូវប្រកួតប្រជែង" "លក្ខណៈប្រកួតប្រជែង" និង "វិន័យប្រកួតប្រជែង" ។
...
បីប្រភេទគំរូ និងបីដំណាក់កាលនៃការប្រកួតប្រជែងក្លាយជា​ “មហាអំណាចពិភពលោក”
បីដំណាក់កាលនៃប្រវត្តិសាស្រ្ត:
គំរូទីមួយ/ គឺការប្រកួតប្រជែងខ្ពស់បំផុតតាមរយៈការធ្វើសង្គ្រាមលោក។ ប្រភេទនៃការប្រកួតប្រជែងនេះបានចាប់ផ្តើមបន្ទាប់ពីការបង្កើតប្រព័ន្ធពិភពលោករហូតដល់ចប់សង្គ្រាមលោកលើកទីពីរ ។
គំរូទីពីរ/ គឺមិនប្រើទម្រង់ធ្វើ "សង្រ្គាម“ឡើយ គឺមហាអំណាចអនុវត្តសកម្មភាព "ប្រយុទ្ធ" ដែលប្រើទម្រង់ "សង្រ្គាមត្រជាក់" ដោយមិនចេញមុខប្រយុទ្ធដោយផ្ទាល់ឡើយ។ ការប្រកួតប្រជែងគ្នានេះបានអូសបន្លាយជិតកន្លះសតវត្ស។
គំរូទីបី/​ គឺការប្រកួតប្រជែងជាយុទ្ធសាស្ត្រនៅក្នុងសតវត្សទី២១យើងនេះ រវាងចិន និងសហរដ្ឋអាមេរិក មិនត្រឹមតែបង្ហាញពីលក្ខណៈថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏មាននិន្នាការខុសគ្នាជាមូលដ្ឋានជាមួយនឹងទម្រង់ប្រកួតប្រជែងពីរប្រភេទផងដែរ។



Thursday, January 18, 2018

កំណើតមនុស្សតាមទ្រឹស្ដីវិទ្យាសាស្ត្រ



ប្រភព ទស្សនវិជ្ជា ការគិត មនុស្ស និងសង្គម
សាស្ត្រាចារ្យ ប៉ាន់ វុត្ថា

ទស្សនាទាន សាស្ត្រាចារ្យ ប៉ាន់ វុត្ថា

ទស្សនាទាន សាស្ត្រាចារ្យ ប៉ាន់ វុត្ថា

"សមុទ្ទស្ងប់ស្ងាត់ នរណាក៏អាចកាច់ចង្កូតនាវាបានដែរ ប៉ុន្តែ ខណៈពេលដែលសមុទ្ទជួបនៅព្យុះសង្ឃរា លុះត្រាតែមាននាវិកម្នាក់ មានចិត្ត គំនិត រឹងប៉ឹង ក្លាហាន ឈ្លាសវៃ ប៉ិនប្រសប់ និងមានពលិកម្មខ្ពស់ ទើបអាចសង្គ្រោះនាវាឱ្យចាកផុតពីគ្រោះមហន្តរាយបាន"។

"មេទ័ពខ្លា អាចដឹកនាំកងទ័ពក្ដាន់ទៅប្រយុទ្ធ និងមានសង្ឃឹមថាឈ្នះ ផ្ទុយទៅវិញ មេទ័ពក្ដាន់ ដែលដឹកនាំកងទ័ពខ្លាទៅប្រយុទ្ធ  មិនមានសង្ឃឹមថាឈ្នះនោះទេ"។



ប្រភព៖ ប៉ាន់ វុត្ថា សាស្ត្រាចារ្យ ទស្សនវិជ្ជា (ការគិត៖ មនុស្ស និងច្បាប់សង្គម)។

Wednesday, January 17, 2018

ស្វែងយល់តម្លៃនៃជីវិតរបស់មនុស្ស ដើម្បីទទួលបានពុទ្ធិ

តម្លៃនៃជីវិតរបស់មនុស្ស៖
ដើម្បីស្គាល់ពី តម្លៃនៃជីវិត យើងគួររំលឹកឡើងវិញនៅបញ្ញាត្តិ៣ គឺ ជីវិត កាល និងលំហ
ជីវិត៖ ជាការព្រឹត្តិការណ៍រស់នៅ។ ជាលក្ខណៈពិសេស សារវន្តនៃភាវៈដែលមានសរីរាង្គ ដែលវិវិតន៍តាំងពីថ្ងៃកើតរហូតដល់មរណៈ ដោយត្រូវឱ្យភាវៈបំពេញមុខងារផ្សេងៗសម្រាប់ជីវិតនោះ។
កាល៖ ជាដំណើរពេលវេលាអត់ទីបញ្ចប់ ដែលមានអត្ថិភាពបំលាស់ប្ដូរជាបន្តបន្ទាប់នៃវត្ថុ និងបាតុភូតនានា ដែលហាក់ដូចជាឈានទៅមុខជានិច្ច ឥតវិលត្រឡប់វិញឡើយ។
លំហ៖ ជាមជ្ឈដ្ឋានដែលត្រូវកំណត់តិច ឬច្រើន ដោយមានវត្ថុអ្វីមួយស្ថិតនៅក្នុងនោះ។
បញ្ញាត្តិ ជីវិត មិនអាចកាត់ផ្ដាច់ចេញពី កាល និងលំហ បានឡើយ។ ការបើកទូលាយលំហនៃសកម្មភាពរបស់មនុស្សគឺ ពង្រឹងពុទ្ធិ ស្ដីពីកម្រិត ប្រវែងរបស់កាល។ រីឯការរារាំង លំហ នៃសកម្មភាពរបស់មនុស្ស គឺពិតជាពុំបានធ្វើឱ្យពុទ្ធិនោះទូលំទូលាយឡើយ។



ឧទាហរណ៍៖ លោក មានអាយុ៧០ឆ្នាំ(កាល) លោករស់នៅក្នុងភូកិដាច់ស្រយ៉ាលមួយ ហើយពុំធ្លាប់ដើចេញផុតពីភូមិនោះទេ (លំហ)។ ចំណែកឯលោក វិញមានអាយុ២៥ឆ្នាំប៉ុណ្ណោះ (កាល) លោកបានធ្វើដំណើរទៅដល់ប្រទេសជាច្រើន (លំហ)។ 
សរុបមក៖ លោក ឥតបានបើកទូលាយលំហនៃសកម្មភាពរបស់ខ្លួនទេ។ ចំណែកឯលោក វិញបានបើកទូលាយលំហនៃសកម្មភាពរបស់ខ្លួន។ ឯពុទ្ធិរបស់លោក វិញមានកម្រិតច្រើនជាង កម្រិតប្រវែងនៃជីវិតរបស់ខ្លួន។ ឆ្លងតាមឧទាហរណ៍នេះ យើងសង្កេតឃើញថា ការបើកទូលាយលំហ គឺបើកទូលាយក្របខណ្ឌនៃសកម្មភាព នេះហើយដែលបណ្ដាលឱ្យពុទ្ធិរបស់មនុស្សកាន់តែរីកចំរើនទៅមុខ។
ប្រភព៖ ប៉ាន់ វុត្ថា សាស្ត្រាចារ្យ ទស្សនវិជ្ជា (ការគិត៖ មនុស្ស និងច្បាប់សង្គម)

សុបិនរបស់ប្រទេសចិនប្រជាមានិត

សុបិនរបស់ប្រទេសចិនប្រជាមានិត។ ដើម្បីក្លាយទៅជាបងធំពិភពលោក។ ក្ដីសុបិននេះ គឺផ្ដោតសំខាន់ទៅលើឧត្ដមគតិរបស់បុគ្គលដ៏អស្ចារ្យបីរូបរួមមានលោក៖
ស៊ុន យ៉ាត់សេន  គឺជាមេដឹកនាំបដិវត្តន៍ប្រជាធិបតេយ្យនៅចិនដំបូង។
...
ម៉ៅ ហ្សេតដុង  គឺជាស្ថាបនិកនៃបក្សកុម្មុយនិស្តថ្មីនៃប្រទេសចិន។

តេង ស៊ាវភីង  គឺជាអ្នកដែលបង្កើតនៅកំណែទម្រង់សេដ្ឋកិច្ច។