អរិយធន (ទ្រព្យធនរបស់អរិយជន)
ពុទ្ធសាសនា សំដៅយកធម៌៧យ៉ាង រួមមាន
១/ សទ្ធា សេចក្ដីជឿ បុណ្យ-បាប, កម្ម-ផល
២/ សីលៈ ចេតនាដែលវៀរចាកអំពើជាអកុសល (អាក្រក់)
៣/ ហិរិ សេចក្ដីខ្មាស់បាប (អំពើទុច្ចរិត) ដោយកាយ វាចា និងចិត្ត
៤/ ឱត្តប្បៈ សេចក្ដីខ្លាចអំពើបាប
៥/ សុតៈ ការស្ដាប់ច្រើនកើតមាននៅបញ្ញា
៦/ ចាគៈ ការលះបង់ (ទ្រព្យសម្បត្តិ, មនោសញ្ចេតនា, មនុស្សជាទីស្រឡាញ់, ពេលវេលា, ដើម្បីជាសាធារណៈប្រយោជន៍) ។
៧/ បញ្ញា សេចក្ដីដឹង កើតចេញពី សុ (សុតៈ) - ចិ (ចិន្ត) - បុ (បុច្ឆ)- លិ (លិខ) ។
(សុ ស្ដាប់, ចិ គិត, បុ សួរ, លិ កត់ត្រាទុក ឬចម្លងទុក ។ អង្គទាំងបួននេះ ហៅថា សិក្សាចតុរាង្គ ។
No comments:
Post a Comment