សួស្ដីជនរួមជាតិខ្មែរយើង !
បច្ចុប្បន្ន នយោបាយខ្មែរ គឺសម្បទាននយោបាយរក្សា “អំណាច” និងនយោបាយ ចិន - យួន ។
សុបិនឥណ្ឌូចិន ។ ការវិលទៅរកតុល្យភាពអំណាចរវាង
ចិន - យួន ។
ទីមួយ/ ទិដ្ឋភាពប្រវត្តិសាស្ត្រ
តើរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ជារបបស្របច្បាប់ដែលឬទេ ? ក្រោយថ្ងៃ៧ មករា ១៩៧៩ សម្ដេចសី ហនុ បានធ្វើដំណើរពីប៉េកាំង
ទៅកាន់អង្គការសហប្រជាជាតិ ហើយសម្ដេចបានតំណាងឱ្យខ្មែរក្រហម
ទាមទារឱ្យដកកងកម្លាំងបរទេសចេញពីទឹកដីខ្មែរ។ នៅខែកញ្ញា ឆ្នាំ១៩៧៩
នៅក្នុងអង្គមហាសន្និបាត អង្គការសហប្រជាជាតិ ។
ប្រទេសវៀតណាមបានប្រជែងយកសេចក្ដីទុកចិត្តរបស់គណៈប្រតិភូខ្មែរក្រហមដោយអះអាងថា “ខ្លួនមិនតំណាងឱ្យនរណាម្នាក់នោះឡើយ”។ អង្គមហាសន្និបាតបានបោះឆ្នោត៧១សម្លេង
ទល់នឹង៣៥សម្លេង មានអនុប្បវាទ៣៤សម្លេង និងអវត្តមាន១២សម្លេង
ដើម្បីគាំទ្រដំណោះស្រាយរបស់គណៈកម្មការផ្ដល់សេចក្ដីទុកចិត្ត ។ ដោយហេតុនេះហើយ
អង្គការសហប្រជាជាតិ បានបន្តទទួលស្គាល់របបខ្មែរក្រហម
ថាជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា។
បន្ទាប់ពីទទួលបានការគាំទ្រជំនួយពីប្រទេសចិន និងសហរដ្ឋអាមេរិក
ព្រមទាំងអង្គការសហប្រជាជាតិបានទទួលស្គាល់តំណាងស្រប់ច្បាប់នៅអង្គការនេះ។ សូមមើល (បែន្នី វីដ្យូណូ,
សាក្សីប្រវត្តិសាស្ត្រ, រេរាំក្នុងស្រមោល, សី ហនុ ខ្មែរក្រហម
និងអង្គការសហប្រជាជាតិ ក្រោយសម័យប្រល័យពូជសាសន៍នៅកម្ពុជា)។ ដូច្នោះ កិច្ចព្រមព្រៀងឆ្នាំ
១៩៨២ សន្ធិសញ្ញា ឆ្នាំ១៩៨៣ និង សន្ធិសញ្ញាឆ្នាំ ១៩៨៥ គឺវិសមភាពកិច្ចព្រមព្រៀង និងសន្ធិសញ្ញា ។
មានន័យថា កម្ពុជា សម័យនោះថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ។
ហើយមិនមានភាពស្របច្បាប់ក្នុងប្រព័ន្ធអន្តរជាតិ ។ តើកិច្ចព្រមព្រៀងឆ្នាំ ១៩៨២
សន្ធិសញ្ញា ឆ្នាំ១៩៨៣ និង សន្ធិសញ្ញាឆ្នាំ ១៩៨៥ ត្រូវបំពេញបន្ថែមដែលឬទេ ?
ចម្លើយ គឺមិនត្រូវការបំពេញបន្ថែម ។
លើកលែងតែទិដ្ឋភាពនយោបាយ។ “មានអំណាច មានអ្វីៗទាំងអស់
បើអស់អំណាច គឺអស់អ្វីៗទាំងអស់” ។
ទីពីរ / នយោបាយ ចិន - យួន
នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៨៣ ប្រទេសចិន
ស្នើឱ្យវៀតណាម ទទួលយកផែនការសន្តិភាព ដែលមានគោលការណ៍ប្រាំចំណុច។ ទីមួយ/ ប្រទេសវៀតណាមត្រូវសន្យាដកទ័ពចេញពីប្រទេសកម្ពុជា ដោយឥតលក្ខណ្ឌ។ ទីពីរ/ សហភាពសូវៀត
ត្រូវឈប់គាំទ្រការឈ្លានពានកងទ័ពវៀតណាមមកលើទឹកដីខ្មែរ។ ទីបី/ បន្ទាប់ពីវៀតណាម
និងកងទ័ព របស់គេចេញពីទឹកដីខ្មែរមួយចំនួន ចិននឹងធ្វើការចរចាជាមួយវៀតណាម
ក្នុងគោលដៅឈានទៅរកប្រក្រតីកម្ម នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទីបួន/
នៅពេលដែលវៀតណាម ដកទ័ពចេញពីកម្ពុជាអស់ហើយ ប្រទេសកម្ពុជាត្រូវដោះស្រាយបញ្ហាដោយខ្លួនឯង
គឺជ្រើសរើសប្រព័ន្ធដឹកនាំសង្គម និងជ្រើសរើសរដ្ឋាភិបាលដែលគេចង់បាន។ ទីប្រាំ/
ប្រទេសចិន និងប្រទេសនានាទៀតក្នុងតំបន់
ត្រូវសន្យាថានឹងមិនចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ គឺត្រូវគោរព
ឯករាជ្យ អព្យាក្រឹតភាពនៃប្រទេសនេះ ព្រមទាំងលក្ខន្តិកៈនៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធថែមទៀត។
សូមមើល (វ៉ាន់ ឌី កាអុន, សុបិន និងការពិត, ភាគ២) ទន្ទឹមនឹងនោះ
គេត្រូវរៀបចំឱ្យមានការបោះឆ្នោតដោយសេរីក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។ ចំពោះវៀតណាមបានច្រានចោលនៃគោលការណ៍នេះ
ដោយគេសង្កេតឃើញថាចិនពុំមាននិយាយពីការដកកងទ័ពខ្មែរក្រហមចេញផងដែរ។ សូមរំលឹកថាក្រោយពីវៀតណាមឈ្នះសង្គ្រាមលើសហរដ្ឋអាមេរិក
លោកឡេ យ្វឹង (Le
Duan) បានប្រែក្លាយប្រឆាំងប្រទេសចិន
ហើយចូលលុកលុយកម្ពុជា។ វៀតណាមដើរតាមសហភាពសូវៀតបានបញ្ជូនកងទ័ពទៅកម្ពុជា ។
ដូច្នេះហើយទើបមានរឿងចិនវាយប្រហារវៀតណាម។ ជាដំបូងឡើយប្រទេសចិនបានគិតថាដោយសារតែលោក Brezhnev បានញុះញង់ទើបវៀតណាមបានឈ្លានពានកម្ពុជា ។ ក៏ប៉ុន្តែដោយសារវៀតណាមមានបំណងបង្កើតសហព័ន្ធឥណ្ឌូចិនមិនចង់ឱ្យប្រទេសឡាវ និងកម្ពុជាឯករាជ្យ វៀតណាមប្រឆាំងនឹងចិន
ពីព្រោះចិនជាឧបសគ្គចំពោះការបង្កើតសហព័ន្ធឥណ្ឌូចិន ។ ទីបី/ នយោបាយ បស្ចិមប្រទេស នៅថ្ងៃទី២ ខែមករា
ឆ្នាំ១៩៩០ លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក James
Baker បានសុំឱ្យសមាជិកអចិន្ត្រៃយ៍ទាំងប្រាំ
នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រួមមាន៖ សហរដ្ឋអាមេរិក, អង់គ្លេស,
បារាំង, ចិន និងសហភាពសូវៀត ធ្វើការកោះប្រជុំស្ដីពីបញ្ហានៃប្រទេសកម្ពុជា ។ ប្រទេសកម្ពុជា
ក៏ថិតក្នុងរដ្ឋបរាជ័យ ដោយមិនអាចអនុវត្តការគ្រប់គ្រងទឹកដី និងប្រជាជនរបស់ខ្លួន និងមិនអាចការពារព្រំដែនជាតិរបស់ខ្លួនបានឡើយ។
ក្នុងដំណាក់កាលសង្គ្រាមត្រជាក់ កម្ពុជាធ្លាក់ចូលក្នុងភាពវឹកវរ, អនាធិបតេយ្យ, អំណាចស្ថិតនៅក្នុងកណ្តាប់ដៃក្រុមនីមួយៗ រហូតដល់ក្លាយជា
សង្គ្រាមស៊ីវិល បង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា។ រហូតដល់២៣
តុលា ១៩៩១ (មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស) ។ ទីបួន/ នយោបាយប្រជែងអំណាចផ្ទៃក្នុងកម្ពុជា ។
ក្រោយបោះឆ្នោតឆ្នាំ១៩៩៣ ។ នៅខែកញ្ញា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញ ទើបនឹងបង្កើតថ្មី
បានអនុម័តលើរដ្ឋធម្មនុញ្ញ ហើយសម្ដេចនរោត្ដមសី ហនុ បានឡើងគ្រងរាជ្យសម្បត្តិ
ជាព្រះមហាក្សត្រ។ ដោយបានតែងតាំងព្រះអង្គម្ចាស់រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទីមួយ
និងលោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីទីពីរ ។ បន្ទាប់មកកើតមានព្រឹត្តិការណ៍ នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧
មានការផ្ទុះប្រដាប់អាវុធកើតមានឡើងនៅក្រុងភ្នំពេញ។ នេះជាការប្រជែងកម្លាំងគ្នារវាងកម្លាំងកុម្មុយនិស្ត
(គាំទ្រដោយវៀតណាមពីអតីតកាល) និងកម្លាំងរាជានិយម។ ក្នុងន័យនេះ
ការដកថយរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ គឺជាការបាត់ជញ្ជីងតុល្យភាពអំណាច និងភូមិសាស្ត្រនយោបាយមួយដ៏ធំ ។ ហេតុនេះហើយបានជាទីក្រុងវ៉ាស៊ីនតោន, ទីក្រុងប៉េកាំង,
ព្រមទាំងអង្គការសហប្រជាជាតិ បាននាំគ្នាគាបសង្កត់គ្រប់បែបយ៉ាងទៅលើលោកហ៊ុន សែន
ដើម្បីឱ្យព្រះអង្គម្ចាស់ រណឫទ្ធិ វិលត្រឡប់មកកម្ពុជាវិញ (សូមមើល វ៉ាន់ឌី កាអុន,
ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា, ភាគ៣) ។ ការប្រជែងអំណាចនេះ មានការបង្កប់នៅឧបាយកលមួយពីខាងក្រោយខ្នង
គឺជាការប្រកួតប្រជែងកម្លាំងភូមិសាស្ត្រនយោបាយ រវាងវៀតណាម និងចិន។
ការប្រជែងកម្លាំងគ្នារវាងប្រទេសសង្គមនិយមទាំងពីរនេះ
សុទ្ធសឹងតែជាការតស៊ូដើម្បីអំណាច និងមហិច្ឆតានយោបាយវាតទីនិយមមកលើឥណ្ឌូចិន។ ទីប្រាំ/ ការពឹងអាស្រ័យលើសេដ្ឋកិច្ចចិន - យួន (ការនាំចូល
បន្លែ, សាច់, គ្រឿងឧបភោគ ល...), ការគាំទ្រលើផ្នែកនយោបាយ ជាពិសេសប្រធានអាស៊ាន
និងវេទិការតំបន់ ដូច្នោះ កម្ពុជាត្រូវការសម្លេងគាំទ្រពីវៀតណាម។
ចុះទម្រាំតែទទួលរងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ? សាកគិតមើល៍
ប្រសិនបើវៀតណាមបិទការនាំចូល វានឹងមានបញ្ហាអ្វីកើតឡើង ? ទំនិញអតិផរណា ។ ដូច្នោះ រឿងសន្ធិសញ្ញាបំពេញបន្ថែមថ្មីៗនេះ
អាចជាទិដ្ឋភាពនយោបាយ ដើម្បីរក្សាអំណាច។ បច្ចុប្បន្ននេះបញ្ហាកម្ពុជាស្របនឹងការរះឡើងរបស់មហាអំណាចចិន
និងការប្រកួតប្រជែងជើងឯកពិភពលោក ។ ការទទួលរងទណ្ឌកម្មពីសហគមន៍អន្តរជាតិ ។
ធ្វើឱ្យកម្ពុជា រងឥទ្ធិពលនៃការប្រកួតប្រជែងទាំងអំណាចផ្ទៃក្នុងកម្ពុជា និងអ្នកឆ្ងាយ
អ្នកជិតខាងឆ្លៀតឱកាស ស្វែងរកផលប្រយោជន៍ ។ ហើយប្រទេសជិតខាងទាំងនោះ
ទទួលបានផលប្រយោជន៍ពីការសម្បទានដើម្បីរក្សាអំណាចនេះ ។ ការមិនរឹងមាំ កត្តា
សេដ្ឋកិច្ច នយោបាយ យោធា និងភាពស្របច្បាប់ក្នុងប្រព័ន្ធអន្តរជាតិ ។ កម្ពុជា
អាចឈានទៅរកពុកផុយនយោបាយ ។ សូមរំលឹកថា ចិន និងយួន បានបោះបង់កម្ពុជាចោលម្ដងហើយ
អាចនឹងបោះបង់ម្ដងទៀតអនាគតដ៏ខ្លីខាងមុខនេះ ។ ខ្ញុំចែករំលែកគំនិតនេះ
បើបងប្អូនខ្មែរគិតថា ត្រូវ ទទួលយក ខុសបោះចោល ខ្វះខាតជួយបំពេញ
គំនិតរិះគន់ក្នុងន័យស្ថាបនា ខ្ញុំសប្បាយរីករាយនឹងទទួលយក កែលម្អ សូមអរគុណមិត្តអ្នកអានជាទីគោរព
ពីខ្ញុំ #គីម រិទ្ធី ។
01/06/2020
http://63.250.38.176/ merupakan permainan tebak angka yang sudah populer sejak dulu. Kalau dulu biasa disebut dengan porkas atau lotery. Dan bagi penduduk singapore disebut dengan toto gelap. Jenis permainan ini sangat menguntungkan, apalagi jika bisa menebak angka dengan tepat menggunakan mantra tembus togel
ReplyDeleteHow to make a gambling account online - DRMCD
ReplyDeleteThe 춘천 출장마사지 main 성남 출장샵 task of an online gambling 창원 출장마사지 account is to create a gambling account 밀양 출장마사지 using the internet and on mobile. Online gambling is 아산 출장샵 a business Nov 24, 2021 · Uploaded by drmcd