Sunday, January 14, 2018

ពាក្យស្លោកខ្មែរក្រហមមួយចំនួន

១) លាក់ការណ៍ជាកត្តាជ័យជម្នះ។ លាក់ការណ៍ខ្ពស់ រស់បានយូរ ។
២) អ្នក១៧មេសា ជាជនបញ្ញើក្អែក ។ អ្នក១៧មេសា គឺជាអ្នកចាញ់សង្គ្រាមនិងជាឈ្លើយសឹក។
៣) បដិវត្តន៍មហាលោតផ្លោះ មហាអស្ចារ្យ ។
៤) អង្គការគ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ ។



៥) ការរៀនអក្សរ រៀនលេខ មិនសំខាន់ទេ ការសំខាន់គឺការងារ និងចលនាបដិវត្តន៍ ។
៦) អង្គការជាឪពុកម្តាយរបស់កុមារាកុមារី និងយុវជនយុវនារី។ បើម៉ែឪវាយកូន មានន័យថាមើលងាយអង្គការ ដូច្នេះអង្គការមិនប្រណីឡើយ ។
៧) គ្រុនញាក់គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនបាយបាន។
ប្រភព៖ ប័ណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ។

No comments:

Post a Comment