នៅក្នុងរាជកាលព្រះបាទជ័យជេដ្ឋាទី២
មានការពង្រឹងទំនាក់ទំនងផ្លូវទូតជាមួយរាជវង្សានុវង្ស ស្ដេចប្រទេសដៃវៀត (វៀតណាម)
នាមងួន (ត្រកូល ង្វៀន)។ នៅពេលនេះប្រទេសដៃវៀត កំពុងតែពង្រីកពង្រឹងមកទិសខាងត្បូង
បុត្រីរបស់រាជវង្សានុវង្សស្ដេចសក្ដិភូមិនេះ បានធ្វើជាមហេសីមួយ
របស់ព្រះបាទជ័យជេដ្ឋាទី២ នៅឆ្នាំ១៦២០។ នៅទីក្រុងឧត្ដុង្គចាប់ផ្ដើម មានពួកអ្នកជំនួញ
និងអ្នកលក់ដូរវៀតណាម ដែលធ្វើការប្រណាំងប្រជែង ជាមួយអ្នកជំនួញចិន និងជប៉ុន។
នៅពេលក្រោយៗមកនៅក្នុងរាជព្រះបាទជ័យជេដ្ឋាទី២ នៅក្នុងដែនដីភាគខាងអាគ្នេយ៍ គឺព្រៃនគរ ចាប់ផ្ដើមមានពួកកសិករវៀតណាម ដែលមកធ្វើស្រែចំការលើដីទំនេរនៅទីនេះ ដោយសារការអនុញ្ញាតរបស់រដ្ឋបាលខ្មែរ។ ការចូលមករស់នៅ និងការបង្កើតភូមិដ្ឋានវៀតណាមនៅតាមដីស្រែចំការ តាមមាត់ទន្លេមេកុង មិនបានធ្វើឱ្យប៉ះពាល់ ដល់ដីស្រែចំការកាន់កាប់ដោយកសិករខ្មែរនៅទីនេះ ដោយហេតុថាកសិករខ្មែរ តាមទំលាប់របស់ខ្លួន ចូលចិត្តរស់នៅលើដីទីទួល ហើយកសិករវៀតណាមចូលចិត្ត រស់នៅតាមមាត់ព្រែក និងពាមទន្លេនានា។

កសិករទាំងនេះ បានបង់ពន្ធដារដូចកសិករខ្មែរដែរ។បន្តិចម្ដងៗ
ជនជាតិវៀតណាមបានចូលទៅបង្កភូមិដ្ឋាននៅទីក្រុងនានា។ នៅសម័យនោះទំនាក់ទំនងរវាងរដ្ឋ
បានប្រកបដោយលក្ខណៈមិត្តភាព ដោយហេតុថារាជការនៃរាជាណាចក្រកម្ពុជា តំបន់នេះបានត្រួតត្រា
ហើយរាជការខ្មែរក៏បានទទួលពន្ធដារកាន់តែច្រើន។
ប្រភព ៖
ប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជា ការបកប្រែ
និងការចងក្រងកឬតម្រូវអត្ថបទជាភាសាខ្មែរ ដោយបណ្ឌិតអក្សរសាស្ត្រ ឡុង សៀម។
សៀវភៅនេះបោះពុម្ពនៅ សហភាពសធារណរដ្ឋសង្គមនិយមសូវៀត នៅឆ្នាំ១៩៨៥។
No comments:
Post a Comment